ប្រវត្តិ​ និងជីវិតចុងក្រោយរបស់លោក ស៊ីង ហ្វុយអន

ជីវប្រវត្តិ

លោក ឈឹង​ គុយអាន់ ឬ ស៊ីង ហ្វុយអន បានកើតនៅថ្ងៃទី01 ខែកុម្ភៈ ឆ្នាំ1955 នៅក្នុងទឹកដីទីក្រុងហុងកុង​ ដែលលោកគឺជាកូនទី4 ក្នុងចំណោមបងប្អូន5នាក់ ។ ដោយសារតែគ្រួសារមានជីវភាពក្រីក្រ លោកស៊ីងបានចាកចេញពីសាលាតាំងពីលោកអាយុ13ឆ្នាំមកម្ល៉េះ ។ នៅពេលដែលលោកមានអាយុ15ឆ្នាំ លោកបានចូលធ្វើការងារតូចតាចមួយនៅក្រុមហ៊ុនShaw Brothers ហើយក្រោយមក លោកក៏ផ្លាស់ទៅធ្វើការនៅផលិតកម្មGolden Harvest ។ លោក ស៊ីងហ្វុយអន គឺមានដើមកំណើតនៅភូមិសៃគង់ ណាំវាយ នៅក្នុងឆ្នាំ2003 លោកត្រូវបានជាប់ឆ្នោត ធ្វើជាមេភូមិនៅទីនោះ ក្រោយមក នៅក្នុងឆ្នាំ2007 លោក៏បានជាប់ឆ្នោតម្តងទៀតផងដែរ។ 
ប្រវត្តិការងារ
ក្នុងអំឡុងពេលធ្វើការនៅផលិតកម្មភាពយន្តនោះ លោកស៊ីងក៏មានឧិកាសបានចូលរួមសម្តែងជារឿយៗ មិនថាតួរអង្គនៅពីក្រោយខ្នង ឬក៏តួរអ្វីនោះទេ លោកអាចធ្វើបានទាំងអស់ ។ ក្នុងរយៈពេលនៃការសម្តែងទាំងនោះ លោកតែតែងត្រូវអ្នកដឹកនាំ ចាត់ឲ្យសម្តែងជាតួរកាច និងចិត្តអាក្រក់ ជាមួយនិងចរិកជាតួរកំប្លុកកំប្លែងផងដែរ នេះក៏ព្រោះតែលោកមានមាឌធំ បូករួមហ្នឹងសម្លេងដែលគ្មានទឹកដមរបស់លោក ។ លោកស៊ីង តែងតែចូលរួមសម្តែង ក្នុងខ្សែភាពយន្តល្បីៗមួយចំនួន ជាមួយលោកចូវ យុនហ្វាត​ ដែលរឿងទាំងនោះរួមមានៈ
-         A Better Tomorrow (1986)
-         A Better Tomorrow II (1987)
-         Prison on Fire (1987)
-         The Greatest Lover (1988)
-         Tiger on Beat (1988)
-         The Killer (1989)
-         God of Gamblers (1989)

ក្រឡេកមកមើលស្នាដៃមួយចំនួនផ្សេងទៀតដែលចូលរួមសម្តែងជាមួយលោក Stephen Chow ឬក៏ទិនហ្វី រួមមាន ៖
-         Final Justice (1988)
-         My Hero (1990)
-         God Of Gamblers II (1990)
-         The Unmatchable Match (1990)
-         Fist Of Fury (1991)
-         Tricky Brains (1991)
លោកស៊ីង ធ្លាប់បានសម្តែងជាតួរឯក តែមួយរឿងប៉ុណ្ណោះ គឺរឿង The Blue Jean Monster ដែលត្រូវបានផលិតនៅក្នុងឆ្នាំ 1994 ហើយស្នាដៃចុងក្រោយរបស់លោក គឺនៅក្នុងរឿង The Detective ក្នុងឆ្នាំ2007
 ជីវិតចុងក្រោយ
នៅក្នុងឆ្នាំ2004 លោកបានទៅធ្វើការពិនិត្យជម្ងឺ ដោយវេជ្ជបណ្ឌិតបានប្រាប់លោកថា ក្នុងខ្លួនលោកមានកោសិការមហារីក ហើយវាបានវាយលុកចូលដល់សួត និងថ្លើមរបស់លោកទៅហើយ ។ ក្រោយមក គ្រូពេទ្យក៏ចាប់ផ្តើមធ្វើការព្យាបាលដោយប្រើជាតិគីមី ដូច្នេះហើយជម្ងឺមហារីករបស់លោក មិនសូវជារីកដុះដាលខ្លាំងណាស់ណាទេ ប៉ុន្តែមាត់របស់លោក មិនអាចសមត្ថភាពក្នុងការបញ្ចេញទឹកមាត់ ហើយត្រចៀកខាងខ្លាំងរបស់លោក បានបាត់បង់សមត្ថភាពស្តាប់ឮអស់20% ផងដែរ ។​ ចូលមកដល់ឆ្នាំ2008 ជម្ងឺមហារីករបស់លោកចាប់ផ្តើមធ្វើទុកកាន់តែខ្លាំង ធ្វើឲ្យលោកស្រកទម្ងន់នៅសល់តែ45Kg តែប៉ុណ្ណោះ លោក ឈឹង​ គុយអាន់ ឬ ស៊ីង ហ្វុយអន បានទ្រាំរស់នៅជាមួយជម្ងឺដ៏ធ្ងន់ធ្ងរនេះ បានតែមួយឆ្នាំ​លោកក៏ទទួលមរណៈភាព នៅម៉ោង11:45យប់ ថ្ងៃទី27 ខែសីហា ឆ្នាំ2009 នៅក្នុងមន្ទីរពេទ្យ Baptist ទីក្រុងហុងកុង ក្នុងជន្មាយុ54ឆ្នាំ ដោយជម្ងឺមហារីកថ្លើម ៕

ប្រវត្តិ​ និងជីវិតចុងក្រោយរបស់លោក ស៊ីង ហ្វុយអន

ជីវប្រវត្តិ លោក ឈឹង​ គុយអាន់ ឬ ស៊ីង ហ្វុយអន បានកើតនៅថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 1955 នៅក្នុងទឹកដីទីក្រុងហុងកុង​ ដែលលោកគឺជាកូនទី 4 ក្នុងចំណោ...