ប្រវត្តិ​ និងជីវិតចុងក្រោយរបស់លោក ស៊ីង ហ្វុយអន

ជីវប្រវត្តិ

លោក ឈឹង​ គុយអាន់ ឬ ស៊ីង ហ្វុយអន បានកើតនៅថ្ងៃទី01 ខែកុម្ភៈ ឆ្នាំ1955 នៅក្នុងទឹកដីទីក្រុងហុងកុង​ ដែលលោកគឺជាកូនទី4 ក្នុងចំណោមបងប្អូន5នាក់ ។ ដោយសារតែគ្រួសារមានជីវភាពក្រីក្រ លោកស៊ីងបានចាកចេញពីសាលាតាំងពីលោកអាយុ13ឆ្នាំមកម្ល៉េះ ។ នៅពេលដែលលោកមានអាយុ15ឆ្នាំ លោកបានចូលធ្វើការងារតូចតាចមួយនៅក្រុមហ៊ុនShaw Brothers ហើយក្រោយមក លោកក៏ផ្លាស់ទៅធ្វើការនៅផលិតកម្មGolden Harvest ។ លោក ស៊ីងហ្វុយអន គឺមានដើមកំណើតនៅភូមិសៃគង់ ណាំវាយ នៅក្នុងឆ្នាំ2003 លោកត្រូវបានជាប់ឆ្នោត ធ្វើជាមេភូមិនៅទីនោះ ក្រោយមក នៅក្នុងឆ្នាំ2007 លោក៏បានជាប់ឆ្នោតម្តងទៀតផងដែរ។ 
ប្រវត្តិការងារ
ក្នុងអំឡុងពេលធ្វើការនៅផលិតកម្មភាពយន្តនោះ លោកស៊ីងក៏មានឧិកាសបានចូលរួមសម្តែងជារឿយៗ មិនថាតួរអង្គនៅពីក្រោយខ្នង ឬក៏តួរអ្វីនោះទេ លោកអាចធ្វើបានទាំងអស់ ។ ក្នុងរយៈពេលនៃការសម្តែងទាំងនោះ លោកតែតែងត្រូវអ្នកដឹកនាំ ចាត់ឲ្យសម្តែងជាតួរកាច និងចិត្តអាក្រក់ ជាមួយនិងចរិកជាតួរកំប្លុកកំប្លែងផងដែរ នេះក៏ព្រោះតែលោកមានមាឌធំ បូករួមហ្នឹងសម្លេងដែលគ្មានទឹកដមរបស់លោក ។ លោកស៊ីង តែងតែចូលរួមសម្តែង ក្នុងខ្សែភាពយន្តល្បីៗមួយចំនួន ជាមួយលោកចូវ យុនហ្វាត​ ដែលរឿងទាំងនោះរួមមានៈ
-         A Better Tomorrow (1986)
-         A Better Tomorrow II (1987)
-         Prison on Fire (1987)
-         The Greatest Lover (1988)
-         Tiger on Beat (1988)
-         The Killer (1989)
-         God of Gamblers (1989)

ក្រឡេកមកមើលស្នាដៃមួយចំនួនផ្សេងទៀតដែលចូលរួមសម្តែងជាមួយលោក Stephen Chow ឬក៏ទិនហ្វី រួមមាន ៖
-         Final Justice (1988)
-         My Hero (1990)
-         God Of Gamblers II (1990)
-         The Unmatchable Match (1990)
-         Fist Of Fury (1991)
-         Tricky Brains (1991)
លោកស៊ីង ធ្លាប់បានសម្តែងជាតួរឯក តែមួយរឿងប៉ុណ្ណោះ គឺរឿង The Blue Jean Monster ដែលត្រូវបានផលិតនៅក្នុងឆ្នាំ 1994 ហើយស្នាដៃចុងក្រោយរបស់លោក គឺនៅក្នុងរឿង The Detective ក្នុងឆ្នាំ2007
 ជីវិតចុងក្រោយ
នៅក្នុងឆ្នាំ2004 លោកបានទៅធ្វើការពិនិត្យជម្ងឺ ដោយវេជ្ជបណ្ឌិតបានប្រាប់លោកថា ក្នុងខ្លួនលោកមានកោសិការមហារីក ហើយវាបានវាយលុកចូលដល់សួត និងថ្លើមរបស់លោកទៅហើយ ។ ក្រោយមក គ្រូពេទ្យក៏ចាប់ផ្តើមធ្វើការព្យាបាលដោយប្រើជាតិគីមី ដូច្នេះហើយជម្ងឺមហារីករបស់លោក មិនសូវជារីកដុះដាលខ្លាំងណាស់ណាទេ ប៉ុន្តែមាត់របស់លោក មិនអាចសមត្ថភាពក្នុងការបញ្ចេញទឹកមាត់ ហើយត្រចៀកខាងខ្លាំងរបស់លោក បានបាត់បង់សមត្ថភាពស្តាប់ឮអស់20% ផងដែរ ។​ ចូលមកដល់ឆ្នាំ2008 ជម្ងឺមហារីករបស់លោកចាប់ផ្តើមធ្វើទុកកាន់តែខ្លាំង ធ្វើឲ្យលោកស្រកទម្ងន់នៅសល់តែ45Kg តែប៉ុណ្ណោះ លោក ឈឹង​ គុយអាន់ ឬ ស៊ីង ហ្វុយអន បានទ្រាំរស់នៅជាមួយជម្ងឺដ៏ធ្ងន់ធ្ងរនេះ បានតែមួយឆ្នាំ​លោកក៏ទទួលមរណៈភាព នៅម៉ោង11:45យប់ ថ្ងៃទី27 ខែសីហា ឆ្នាំ2009 នៅក្នុងមន្ទីរពេទ្យ Baptist ទីក្រុងហុងកុង ក្នុងជន្មាយុ54ឆ្នាំ ដោយជម្ងឺមហារីកថ្លើម ៕

ប្រវត្តិនៃការស្លាប់របស់លោក N!Xau Toma Biography



លោក Xau Toma គឺជាតារាដ៏ល្បីមួយរូបនៅតំបន់អាហ្រ្វិក ក្នុងអំឡុងទសវត្សន៍1980 ដែលប្រិយមិត្តបានស្គាល់រូបលោកតាមរយៈរឿង The God Must Be Crazy ដោយលោកបានសម្តែងជាតួរអង្គKalahari San ឬក៏មនុស្សXIxo។ មនុស្សភាគច្រើនហៅលោកថា ជាតារាល្បីបំផុតប្រចាំប្រទេស Namibia ។ 




លោក Xau Toma គឺជាសមាជិកជនជាតិភាគតិច សាន លោកនិយាយភាសា Jul Hoan, Otjiherero and Tswana បានយ៉ាងល្អ ប៉ុន្តែពេលដែលគេសួរថាលោកអាយុប៉ុន្មាន គឺលោកមិនឆ្លើយនោះទេ មូលហេតុក៏ព្រោះតែលោក មិនច្បាស់ថា ខ្លួនឯងមានអាយុប៉ុន្មានផង ។
មុនពេលដែលលោកចូលសម្តែងជាលើកដំបូង លោកមិនបានយល់ដឹងពីការរស់នៅក្នុងជីវភាពទាន់សម័យនោះទេ នៅពេលដែលចូលធ្វើតេស្តសម្តែងនោះ លោកបានស្គាល់ជនជាតស្បែកសតែបីរូបប៉ុណ្ណោះ ហើយម្ស៉ាងទៀត លោកក៏មិនបានដឹងពីតម្លៃនៃក្រដាសប្រាក់ផងដែរ ដូច្នេះហើយទើបប្រាក់ចំណូលដំបូងក្នុងរឿង The God Must Be Crazy របស់លោក គឺគ្មានន័យអ្វីទាំងអស់ វាហាក់បីដូចជាលោកមិនទទួលបានអ្វីទាល់តែសោះពីការសម្តែងរឿងនេះ សូម្បីតែរបៀបរក្សាទុកប្រាក់ ក៏លោកមិនដឹងត្រូវធ្វើយ៉ាងម៉េចដែរ ប៉ុន្តែក្រោយមក ដោយសារទទួលបានការណែនាំពីក្រុមការងារភាពយន្តដែលធ្វើការជាមួយ លោកក៏ប្រើប្រាស់ថវិកាទាំងអស់នោះ ដើម្បីសាងសង់ផ្ទះមួយឲ្យគ្រួសាររបស់លោក ដោយមានបណ្តាញទឹក និងភ្លើងអគ្គិសនីប្រើប្រាស់ដូចអ្នកទីក្រុងផងដែរ ។
បន្ទាប់ពីទទួលបានការគាំទ្រក្នុងរឿងThe God Must Be Crazy លោកXau Toma ត្រូវបានអញ្ជើញឲ្យចូលរួមសម្តែងរឿងមួយចំនួនផ្សេងទៀត ដែលរួមមាន៖ 

-The God Must Be Crazy II (1989)
-Kwacca Strikes Back (1990)
-Crazy Safari (1991)
-Crazy Hong Kong (1993)
-The God Must Be Crazy in China (1994)
 








បន្ទាប់ពីបញ្ចប់ការសម្តែងភាពយន្ត លោក​បានវិលត្រឡប់ទៅប្រទេសNamibiaវិញ​ហើយបានចាប់ផ្តើមជីវិតជាកសិករម្តងទៀត ដោយលោកបានដាំដំណាំពោត ល្ពៅ និង
សណ្តែក ព្រមទាំងបានចិញ្ចើមសត្វគោក្របីមួយចំនួនផងដែរ ប៉ុន្តែលោកមិនអាចគ្រប់គ្រងរបស់លើសពី20​ បាននោះទេ ព្រោះលោកអាចរាប់ចំនួនបានត្រឹមតែពី1ដល់20ប៉ុណ្ណោះ នេះបើយោងតាមកាស្សែតNew Era របស់ប្រទេសNamibia ដែលធ្លាប់បានចុះផ្សាយពីជីវិតរ​បស់លោក ។
ចូលមកដល់ឆ្នាំ2003 លោកបានកើតជម្ងឺរបេង​និងត្រូវលេបថ្នាំជាប្រចាំ ប៉ុន្តែដោយការប្រើប្រាស់ថ្នាំលើសកំរិត លោកក៏បានស្លាប់បាត់ជីវិត ដោយសារប្រតិកម្មថ្នាំ ដោយលោកបានស្លាប់ខណៈពេលដែលលោកកំពុងតាមប្រម៉ាញ់សត្វ ។ បន្ទាប់ពីមរណៈភាពរបស់លោក Xau Toma ទើបលេចចេញនូវការស្រាវជ្រាវមួយថា លោកបានកើតនៅថ្ងៃទី16 ខែធ្នូ ឆ្នាំ1944 និងស្លាប់ថ្ងៃទី 05 ខែកក្កដា ឆ្នាំ2003 ដូច្នេះនៅពេលនោះ លោកមានអាយុប្រហែលជា58-59ឆ្នាំ ។ សាកសពរបស់លោក ត្រូវបានគេយកទៅបញ្ចុះនៅថ្ងៃទី12ខែឆ្នាំដដែល តាមប្រពៃណីជនជាតិរបស់លោក នៅជិតផ្នូរភរិយាទី2របស់លោក ដោយលោកបានបន្សល់ទុកកូន6នាក់ផងដែរ ៕     

ប្រវត្តិ​ និងជីវិតចុងក្រោយរបស់លោក ស៊ីង ហ្វុយអន

ជីវប្រវត្តិ លោក ឈឹង​ គុយអាន់ ឬ ស៊ីង ហ្វុយអន បានកើតនៅថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 1955 នៅក្នុងទឹកដីទីក្រុងហុងកុង​ ដែលលោកគឺជាកូនទី 4 ក្នុងចំណោ...