លោក Xau
Toma គឺជាតារាដ៏ល្បីមួយរូបនៅតំបន់អាហ្រ្វិក ក្នុងអំឡុងទសវត្សន៍1980
ដែលប្រិយមិត្តបានស្គាល់រូបលោកតាមរយៈរឿង The God Must Be Crazy ដោយលោកបានសម្តែងជាតួរអង្គKalahari San ឬក៏មនុស្សXIxo។ មនុស្សភាគច្រើនហៅលោកថា
ជាតារាល្បីបំផុតប្រចាំប្រទេស Namibia ។
លោក
Xau Toma គឺជាសមាជិកជនជាតិភាគតិច សាន លោកនិយាយភាសា Jul Hoan, Otjiherero and Tswana បានយ៉ាងល្អ
ប៉ុន្តែពេលដែលគេសួរថាលោកអាយុប៉ុន្មាន គឺលោកមិនឆ្លើយនោះទេ មូលហេតុក៏ព្រោះតែលោក
មិនច្បាស់ថា ខ្លួនឯងមានអាយុប៉ុន្មានផង ។
មុនពេលដែលលោកចូលសម្តែងជាលើកដំបូង
លោកមិនបានយល់ដឹងពីការរស់នៅក្នុងជីវភាពទាន់សម័យនោះទេ នៅពេលដែលចូលធ្វើតេស្តសម្តែងនោះ
លោកបានស្គាល់ជនជាតស្បែកសតែបីរូបប៉ុណ្ណោះ ហើយម្ស៉ាងទៀត លោកក៏មិនបានដឹងពីតម្លៃនៃក្រដាសប្រាក់ផងដែរ
ដូច្នេះហើយទើបប្រាក់ចំណូលដំបូងក្នុងរឿង The God Must Be Crazy របស់លោក គឺគ្មានន័យអ្វីទាំងអស់ វាហាក់បីដូចជាលោកមិនទទួលបានអ្វីទាល់តែសោះពីការសម្តែងរឿងនេះ
សូម្បីតែរបៀបរក្សាទុកប្រាក់ ក៏លោកមិនដឹងត្រូវធ្វើយ៉ាងម៉េចដែរ ប៉ុន្តែក្រោយមក
ដោយសារទទួលបានការណែនាំពីក្រុមការងារភាពយន្តដែលធ្វើការជាមួយ
លោកក៏ប្រើប្រាស់ថវិកាទាំងអស់នោះ ដើម្បីសាងសង់ផ្ទះមួយឲ្យគ្រួសាររបស់លោក
ដោយមានបណ្តាញទឹក និងភ្លើងអគ្គិសនីប្រើប្រាស់ដូចអ្នកទីក្រុងផងដែរ ។
បន្ទាប់ពីទទួលបានការគាំទ្រក្នុងរឿងThe God Must Be Crazy លោកXau Toma ត្រូវបានអញ្ជើញឲ្យចូលរួមសម្តែងរឿងមួយចំនួនផ្សេងទៀត ដែលរួមមាន៖
-The God
Must Be Crazy II
(1989)
-Kwacca
Strikes Back (1990)
-Crazy
Safari
(1991)
-Crazy Hong
Kong (1993)
-The God
Must Be Crazy in China (1994)
បន្ទាប់ពីបញ្ចប់ការសម្តែងភាពយន្ត
លោកបានវិលត្រឡប់ទៅប្រទេសNamibiaវិញហើយបានចាប់ផ្តើមជីវិតជាកសិករម្តងទៀត
ដោយលោកបានដាំដំណាំពោត ល្ពៅ និង
សណ្តែក
ព្រមទាំងបានចិញ្ចើមសត្វគោក្របីមួយចំនួនផងដែរ ប៉ុន្តែលោកមិនអាចគ្រប់គ្រងរបស់លើសពី20 បាននោះទេ ព្រោះលោកអាចរាប់ចំនួនបានត្រឹមតែពី1ដល់20ប៉ុណ្ណោះ នេះបើយោងតាមកាស្សែតNew Era របស់ប្រទេសNamibia
ដែលធ្លាប់បានចុះផ្សាយពីជីវិតរបស់លោក
។
ចូលមកដល់ឆ្នាំ2003 លោកបានកើតជម្ងឺរបេងនិងត្រូវលេបថ្នាំជាប្រចាំ ប៉ុន្តែដោយការប្រើប្រាស់ថ្នាំលើសកំរិត
លោកក៏បានស្លាប់បាត់ជីវិត ដោយសារប្រតិកម្មថ្នាំ
ដោយលោកបានស្លាប់ខណៈពេលដែលលោកកំពុងតាមប្រម៉ាញ់សត្វ ។ បន្ទាប់ពីមរណៈភាពរបស់លោក Xau Toma ទើបលេចចេញនូវការស្រាវជ្រាវមួយថា
លោកបានកើតនៅថ្ងៃទី16 ខែធ្នូ ឆ្នាំ1944 និងស្លាប់ថ្ងៃទី 05 ខែកក្កដា ឆ្នាំ2003 ដូច្នេះនៅពេលនោះ លោកមានអាយុប្រហែលជា58-59ឆ្នាំ ។ សាកសពរបស់លោក
ត្រូវបានគេយកទៅបញ្ចុះនៅថ្ងៃទី12ខែឆ្នាំដដែល
តាមប្រពៃណីជនជាតិរបស់លោក នៅជិតផ្នូរភរិយាទី2របស់លោក ដោយលោកបានបន្សល់ទុកកូន6នាក់ផងដែរ ៕