លោកBruce
Lee ឬក៏លីស៊ាវឡុង គឺជាតារាសម្តែងដ៏ល្បីល្បាញមួយរូប របស់ហុងកុង និងអាមេរិក
មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកដឹកនាំរឿង និងជាគ្រូបង្ហាត់ក្បាច់គុណផងដែរ ។
លោក Bruce Lee មានឈ្មោះដើមថា Lee Zhen Faan បានកើតនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ1940 នៅលើទឹកដី Chinatown រដ្ឋ San Francisco សហរដ្ឋអាមេរិក ដោយឪពុករបស់លោកមានឈ្មោះ Lee Hoi Cheun មានមុខរបរជាអ្នកដឹកនាំ និងសម្តែងល្ខោន Opera ចំណែកម្តាយរបស់លោកមានឈ្មោះថា Grace Ho ដែលកូនកាត់អ៊ឺរ៉ុបផងដែរ ។ លោកLee គឺជាកូនទី4ក្នុងចំណោមកូន5នាក់ នៅពេលដែលលោកមានអាយុ3ខែ ឪពុកម្តាយផ្លាស់ទៅរស់នៅហុងកុង ក្រោយមកប្រទេសចិនត្រូវបានកងទ័ពជប៉ុនចូលមកកាន់កាប់ គ្រួសារលោកLee ក៏រស់នៅក្រោមអាណានិគមជប៉ុនអស់រយៈពេល 3ឆ្នាំ និង8ខែ ក្រោយពីសង្រ្គាមត្រូវបានបញ្ចប់ លោក Lee Hoi Chuen ក៏បានបន្តមុខរបរជាអ្នកសម្តែងល្ខោន ជាបន្តទៀត ព្រមទាំងទទួលបានការគាំទ្រកាន់តែខ្លាំងផងដែរ ។ ដោយសារតែគ្រួសារមានជីវភាពធូរធា កុមារា Bruce Lee តែងតែមានចរិកក្រអើតក្រទម ព្រមទាំងឧស្សាហ៍វាយតប់ជាមួយក្មេងៗដទៃទៀតនៅតាមដងផ្លូវ ។
ដោយសារខ្លាចកូនប្រុសមានគ្រោះថ្នាក់ដល់អាយុជិវិត
ឪពុករបស់លោក Lee ក៏បានបង្ហាត់ក្បាច់គុណដល់លោកដើម្បីទុកការពារខ្លួន
។ក្រោយមកនៅពេលដែលលោកមានវ័យ16ឆ្នាំ
លោកក៏បានចូលហ្វឹកហាត់ក្បាច់គុណWing Chun ជាមួយ
លោកគ្រូ Yip Man ឬយៀកវិន នៅក្នុងឆ្នាំ1957 ។ ក្រោយពីបានដឹងថាសិស្សរបស់ខ្លួនតែងតែវាយតប់គ្នាជាមួយក្រុមក្មេងទំនើង
លោកគ្រូយៀកវិន ក៏ព្យាយាមហាមឃាត់លោក Bruce Lee តែហាមមិនបាន ដូច្នេះលោកក៏ចាប់ផ្តើមបង្វែរការវាយតប់នៅតាមដងផ្លូវ
មកជាការប្រកួតប្រជែង ដណ្តើមជ័យលាភីនៅលើសង្វៀនវិញ ។
នៅពេលដែលលោកមានអាយុ18ឆ្នាំ
ឪពុករបស់លោកក៏បានបញ្ជូនលោកទៅសហរដ្ឋអាមេរិកម្តងទៀត ដើម្បីបន្តការសិក្សា ។
ក្នុងរយៈពេលនេះហើយដែលលោកបានចាប់ផ្តើមបង្ហាត់ក្បាច់គុណ
ក៏ដូចជាផលិតខ្សែភាពយន្តមួយចំនួនដែលទាក់ទងនឹងការវាយតប់គ្នា ។
ដោយខ្សែភាពយន្តទាំងនោះរួមមាន៖
-
-The
Big Boss (1971)
-
-Fist
Of Fury (1972)
-
-Way
of the Dragon (1972)
-
-Enter
the Dragon (1973)
-
-The
Game of Death (1978)
ភាពយន្តទាំងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំង ដោយធ្វើឲ្យលោក Lee ចាប់ផ្តើមល្បីឈ្មោះសឹងតែពាសពេញពិភពលោក
ជាពិសេសគឺនៅប្រទេសចិន ព្រោះលោកបានបង្ហាញពិភពលោកឲ្យឃើញពីក្បាច់គុណចិន ។
ចូ មកដល់ឆ្នាំ1961 លោកLee បានចូលសិក្សានៅសកលវិទ្យាល័យ
Washington ដោយលោកបានសិក្សាផ្នែកទស្សនៈវីជ្ជា
ព្រមទាំងមុខវិជ្ជាមួយចំនួនផ្សេងទៀត ហើយទីកន្លែងនេះហើយដែលលោកបានជួបប្រពន្ធរបស់
លោកគឺអ្នកស្រី Linda
Emery ដែលអ្នកស្រីគឺជានិស្សិតផ្នែកគរុកោសល្យ
ពួកគេបានអាពាហ៍ពិពាហ៍នៅក្នុងខែសីហា ឆ្នាំ1964 ព្រមទាំងមានកូនពីរនាក់ ដោយកូនប្រុសបង មានឈ្មោះ Brandon Lee កើតក្នុងឆ្នាំ1965 និងបានស្លាប់ក្នុងឆ្នាំ 1993 ចំណែកកូនស្រីទី2 ឈ្មោះ Shannon Lee កើតក្នុងឆ្នាំ1969 ។
នៅថ្ងៃទី10 ខែឧសភា ឆ្នាំ1973 លោក Lee ភ្លាត់ស្នៀតក្នុងការសម្តែងក្នុងរឿង
Enter The Dragon នៅទីក្រុងHong Kong ដែលធ្វើឲ្យលោកប្រកាច់ និងឈឺក្បាលជាខ្លាំង ភ្លាមនោះលោកត្រូវបានក្រុមការងារបញ្ជូនទៅកាន់មន្ទីរពេទ្យ
Baptist ដើម្បីសង្រ្គោះអាយុជីវិត ហើយគ្រូពេទ្យបានពិនិត្យឃើញថា ខួរក្បាលរបស់លោក
មានសភាពហើមដែលពិបាកនឹងព្យាបាល ។ គួរបញ្ជាក់ផងដែរថា ក្រៅពីរឿង Enter the Dragon ក្នុងអំឡុងពេលដែលលោកជួបគ្រោះថ្នាក់នោះ
គឺលោកនៅមិនទាន់បានថតបញ្ចប់រឿង Game Of
Death នៅឡើយទេ
។ នៅម៉ោង2រសៀល ថ្ងៃទី 20 ខែកក្កដា ឆ្នាំ1973 លោកLee បានជួបពិភាក្សាជាមួយលោក
Raymond Chow ដែលជាផលិតករ អំពីការបន្តផលិតរឿង Game Of Death នោះ ពួកគេនិយាយគ្នារហូតដល់ម៉ោង4រសៀល ក៏បន្តនាំគ្នាទៅពិនិត្យអត្ថបទរឿង
នៅផ្ទះរបស់តារាសម្តែងតៃវ៉ាន់ម្នាក់ ឈ្មោះថា Betty Ting Pei ។ បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានបញ្ចប់ លោក Raymond Chow ក៏បានចាកចេញពីទីនោះ ចំណែកលោកLee មិនបានចាកចេញទេ ដោយលោកបានប្រាប់លោក Ting ថា លោកឈឺក្បាល ហើយលោកTing ក៏បានយកថ្នាំបំបាត់ការឈឺចាប់មកឲ្យលោកLee លេប ចូលមកដល់ម៉ោង7៖30នាទីយប់ថ្ងៃខែដដែល
លោកLee បានព្យាយាមសម្រាកដើម្បីបានធូរស្បើយពីអាការឈឺក្បាល
ពេលនោះលោកRaymond បានត្រឡប់មកវិញ និងបានដាស់លោកLee ឲ្យទៅពិសារអាហារពេលល្ងាចជាមួយគ្នា ប៉ុន្តែលោកLee មិនព្រមដឹងខ្លួនទាល់តែសោះ
ឃើញសភាពមិនស្រួលលោកក៏បានហៅឡានពេទ្យមកដឹកលោកLee ទៅកាន់មន្ទីរពេទ្យ
Queen Elizabeth ខណៈពេលដែលរថយន្តសង្គ្រោះកំពុងដឹកលោកទៅមន្ទីរពេទ្យ លោកLee ក៏បានដាច់ខ្យល់ស្លាប់ ក្នុងវ័យ32ឆ្នាំ ដោយវេជ្ជបណ្ឌិតបានបញ្ជាក់ថា
ខួរក្បាលរបស់លោកLee មានសភាពហើម ពី1400 ទៅ1575 ក្រាម ពោលគឺហើម 13ភាគរយ
ហើយបើតាមការធ្វើកោសល្យវិច័យ គឺលោកបានប្រើថ្នាំបំបាត់ការឈឺចាប់លើសកំរិត
។
ក្រោយការស្លាប់របស់លោក
Bruce Lee អ្នកស្រីLinda ដែលជាភរិយារបស់លោក បានយកសាកសពរបស់លោកត្រឡប់ទៅស្រុកកំណើតរបស់នាង
គឺនៅទីក្រុង Seattle និងបានបញ្ចុះសពរបស់លោក នៅទីលានបញ្ចុះសព Lake View ផងដែរ ៕