ជីវប្រវត្តិ
លោក ឈឹង គុយអាន់ ឬ ស៊ីង ហ្វុយអន បានកើតនៅថ្ងៃទី01 ខែកុម្ភៈ
ឆ្នាំ1955 នៅក្នុងទឹកដីទីក្រុងហុងកុង ដែលលោកគឺជាកូនទី4 ក្នុងចំណោមបងប្អូន5នាក់
។ ដោយសារតែគ្រួសារមានជីវភាពក្រីក្រ លោកស៊ីងបានចាកចេញពីសាលាតាំងពីលោកអាយុ13ឆ្នាំមកម្ល៉េះ
។ នៅពេលដែលលោកមានអាយុ15ឆ្នាំ លោកបានចូលធ្វើការងារតូចតាចមួយនៅក្រុមហ៊ុនShaw Brothers ហើយក្រោយមក លោកក៏ផ្លាស់ទៅធ្វើការនៅផលិតកម្មGolden Harvest ។ លោក ស៊ីងហ្វុយអន គឺមានដើមកំណើតនៅភូមិសៃគង់
ណាំវាយ នៅក្នុងឆ្នាំ2003
លោកត្រូវបានជាប់ឆ្នោត
ធ្វើជាមេភូមិនៅទីនោះ ក្រោយមក នៅក្នុងឆ្នាំ2007 លោក៏បានជាប់ឆ្នោតម្តងទៀតផងដែរ។
ប្រវត្តិការងារ
ក្នុងអំឡុងពេលធ្វើការនៅផលិតកម្មភាពយន្តនោះ
លោកស៊ីងក៏មានឧិកាសបានចូលរួមសម្តែងជារឿយៗ មិនថាតួរអង្គនៅពីក្រោយខ្នង
ឬក៏តួរអ្វីនោះទេ លោកអាចធ្វើបានទាំងអស់ ។ ក្នុងរយៈពេលនៃការសម្តែងទាំងនោះ
លោកតែតែងត្រូវអ្នកដឹកនាំ ចាត់ឲ្យសម្តែងជាតួរកាច និងចិត្តអាក្រក់
ជាមួយនិងចរិកជាតួរកំប្លុកកំប្លែងផងដែរ នេះក៏ព្រោះតែលោកមានមាឌធំ
បូករួមហ្នឹងសម្លេងដែលគ្មានទឹកដមរបស់លោក ។ លោកស៊ីង តែងតែចូលរួមសម្តែង ក្នុងខ្សែភាពយន្តល្បីៗមួយចំនួន
ជាមួយលោកចូវ យុនហ្វាត ដែលរឿងទាំងនោះរួមមានៈ
-
A
Better Tomorrow (1986)
-
A
Better Tomorrow II (1987)
-
Prison
on Fire (1987)
-
The
Greatest Lover (1988)
-
Tiger
on Beat (1988)
-
The
Killer (1989)
-
God
of Gamblers (1989)
ក្រឡេកមកមើលស្នាដៃមួយចំនួនផ្សេងទៀតដែលចូលរួមសម្តែងជាមួយលោក
Stephen Chow ឬក៏ទិនហ្វី រួមមាន ៖
-
Final
Justice (1988)
-
My
Hero (1990)
-
God
Of Gamblers II (1990)
-
The
Unmatchable Match (1990)
-
Fist
Of Fury (1991)
-
Tricky
Brains (1991)
លោកស៊ីង
ធ្លាប់បានសម្តែងជាតួរឯក តែមួយរឿងប៉ុណ្ណោះ គឺរឿង The Blue Jean Monster ដែលត្រូវបានផលិតនៅក្នុងឆ្នាំ 1994 ហើយស្នាដៃចុងក្រោយរបស់លោក គឺនៅក្នុងរឿង The Detective ក្នុងឆ្នាំ2007 ។
នៅក្នុងឆ្នាំ2004 លោកបានទៅធ្វើការពិនិត្យជម្ងឺ
ដោយវេជ្ជបណ្ឌិតបានប្រាប់លោកថា ក្នុងខ្លួនលោកមានកោសិការមហារីក
ហើយវាបានវាយលុកចូលដល់សួត និងថ្លើមរបស់លោកទៅហើយ ។ ក្រោយមក
គ្រូពេទ្យក៏ចាប់ផ្តើមធ្វើការព្យាបាលដោយប្រើជាតិគីមី ដូច្នេះហើយជម្ងឺមហារីករបស់លោក មិនសូវជារីកដុះដាលខ្លាំងណាស់ណាទេ
ប៉ុន្តែមាត់របស់លោក មិនអាចសមត្ថភាពក្នុងការបញ្ចេញទឹកមាត់
ហើយត្រចៀកខាងខ្លាំងរបស់លោក បានបាត់បង់សមត្ថភាពស្តាប់ឮអស់20% ផងដែរ
។ ចូលមកដល់ឆ្នាំ2008
ជម្ងឺមហារីករបស់លោកចាប់ផ្តើមធ្វើទុកកាន់តែខ្លាំង
ធ្វើឲ្យលោកស្រកទម្ងន់នៅសល់តែ45Kg តែប៉ុណ្ណោះ លោក ឈឹង
គុយអាន់ ឬ ស៊ីង ហ្វុយអន បានទ្រាំរស់នៅជាមួយជម្ងឺដ៏ធ្ងន់ធ្ងរនេះ
បានតែមួយឆ្នាំលោកក៏ទទួលមរណៈភាព នៅម៉ោង11:45យប់ ថ្ងៃទី27 ខែសីហា
ឆ្នាំ2009 នៅក្នុងមន្ទីរពេទ្យ Baptist ទីក្រុងហុងកុង ក្នុងជន្មាយុ54ឆ្នាំ ដោយជម្ងឺមហារីកថ្លើម ៕